ម្ហូបខ្មែរ
ម្ហូបខ្មែរ

បើនិយាយអោយចំទៅ នៅក្នុងប្រទេសកម្ពុជាមានមុខម្ហូបឆ្ងាញ់ៗច្រើនណាស់ ហើយប្រភេទមុខម្ហូបទាំងអស់នោះមានដូចជា ប្រភេទស៊ុប ការី សាលាដ ម្ហូបត្រី បន្លែ និងបាយ។ ចំនែកបង្អែមនៅក្នុងស្រុកវិញ សំខាន់ផ្តោតទៅលើផ្លែឈើស្រស់ៗផ្សំជាមួយបាយស្អិតនិងទឹកដោះគោ។

​ទិដ្ឋភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានរីកដុះដាល តាំងពីសម័យអង្គរដ៏រុងរឿង ហើយក៏បានបន្តមកដល់ពេលបច្ចុប្បន្ន។ ម៉្យាងវិញទៀត ទំនៀមទំលាប់ ប្រពៃណីមានកិត្តិសព្ទរាប់រយទសវត្សមកហើយមិនដែលបាត់បង់ឡើយរហូតបន្ត មកដល់កូនចៅជំនាន់ក្រោយបានដឹងថា ខ្មែរមានវប្បធម៌និងអរិយធម៌របស់ខ្លួនតាំងពីបរមបុរាណមក។

តើអ្វីទៅជាម្ហូបខ្មែរ?

ម្ហូបខ្មែរបានជះឥទ្ធិពលដល់ប្រទេសជិតខាងជាច្រើន។ ដោយសារតែកម្ពុជាស្ថិតនៅក្រោមអាណានិគមរបស់បារាំងអស់រយៈពេលជាច្រើនឆ្នាំកន្លង ហើយមានការចំណាកស្រុករបស់ជនជាតិចិនចូលមកក្នុងប្រទេស ទើបបណ្តាលអោយនៅកន្លែងណាក៏ងាយនឹងប្រទះឃើញហាងអាហារបារាំងនិងចិននៅគ្រប់តំបន់។ ចំណែកនៅភាគខាងលិចប្រទេសវិញ ម្ហូបខ្មែរទទួលរងឥទ្ធិពលពីប្រទេសថៃ ហើយនៅភាគខាងកើតមកពីប្រទេសវៀតណាម។

 

មុខម្ហូបឆ្ងាញ់ៗរបស់ខ្មែរមានដូចជា៖

-អាម៉ុកត្រី

អាម៉ុកត្រីជាមុខម្ហូបខ្មែរសុទ្ធសាធដែលផ្សំពីសាច់ត្រី ខ្ទិះដូង និងគ្រឿងការី។ គ្រប់គ្រឿងទាំងអស់ត្រូវដាក់បញ្ចូលគ្នានៅក្នុងស្លឹកចេក ដោយមានដាក់ប្រេងដូងចំរាញ់ពីលើ បន្ទាប់ក៏ដាក់ចំហុយ។ អាម៉ុកមួយប្រភេទទៀតគឺអាម៉ុកជោក មានខ្យងចំហុយទាំងស្របក ទឹកជ្រលក់និងបាយក្តៅៗមួយចានពិតជាឆ្ញាញ់ណាស់។

 

-សំលម្ជូរត្រី

ប្រភេទអាហារនេះ មានការរសនិយមច្រើនណាស់ នៅតាមគ្រួសារមួយចំនួន ដែលចូលចិត្តទទួលទានត្រី និងរសជាតិជូរ ព្រោះវាងាយស្រួលរកនិងស្រួលធ្វើ ថែមទាំងមានរសជាតិឆ្ញាញ់។ គ្រឿងផ្សំរបស់ម្ហូបនេះមានត្រីខ្ទឹមស គល់ស្លឹកគ្រៃ បន្លែ អំពិល សណ្តែកបណ្តុះ ម្នាស់និងគ្រឿងទេស ស្ករ ទឹកត្រីឬអំបិល។

 

-ឆាគ្រឿងសាច់គោ(ឡុកឡាក់)

មុខម្ហូបនេះមានការនិយមភាគច្រើននៅតាមពិធីជប់លៀងឬពិធីមង្គលផ្សេងៗ។ បន្ទាប់ពីដាក់ឆាសាច់គោជាមួយខ្លឹមសនិងខ្លាញ់ក្តៅៗ​ អ្នកត្រូវឆាត្រលប់សាច់រហូតដល់ផុយ សិនទើបដួសដាក់ចាន។ សំរាប់បន្លែគ្រប់មុខមានម្រេចក្រហម និងខ្ទឹមក្រហមរួមគ្រឿងទាំងអស់ដាក់ចូលជាមួយគ្នា។ គ្រឿងទាំងនោះជាគ្រឿងគល់ស្លឹកគ្រៃផ្សំជាមួយគ្រឿងទេសដ៏ទៃទៀត។

 

-សាច់ក្រកស្រុកខ្មែរ

សាច់ក្រកស្រុកខ្មែរធ្វើពីសាច់គោឬសាច់ជ្រូកជាមួយគ្រឿងផ្សំផ្សេងទៀត។ សាច់ក្រកក្នុងស្រុករបស់យើងមានផ្ទុកសារធាតុខ្លាញ់តែ២០ទៅ២៥ភាគរយប៉ុណ្ណោះ។ អាហារប្រភេទនេះត្រូវបានគេនិយមក្នុងពិធីជប់លៀងញ៉ាំស្រា អាំងសាច់ និងចៀនត្រលប់ខ្លាញ់។

 

-នំបញ្ចុក

នំបញ្ចុកជាមុខម្ហូបមានរសនិយមច្រើនទាំងក្នុងតំបន់និងក្រៅតំបន់ ហើយភាគច្រើនទៀត វាជាមុខម្ហូបមួយក្នុងចំនោមម្ហូបខ្មែរដែលមានភាពល្បីល្បាញតាំងពីដូនតាមក។ ក្រៅពីនោះ នៅមានល្បោយបន្លែស្រស់ជាច្រើនដើម្បីផ្សំអោយនំកាន់តែមានរសជាតិឆ្ញាញ់ដូចជាត្រសក់សណ្តែកកួរ ស្លឹកជី ត្រយោងចេក និងសណ្តែកបណ្តុះ.

 

-សំលកកូរ

នេះក៏ជាមុខម្ហូបមួយប្រភេទតំណាងអោយប្រទេសកម្ពុជាដែរ។ ស្ត្រីមេផ្ទះនិយមចំអិនអាហារប្រភេទនេះណាស់ ព្រោះងាយស្រួលរកបន្លែផ្សំគ្រឿង គ្រាន់តែបន្លែនៅជុំវិញផ្ទះរបស់ពួកគេ។

ចំពោះសាច់អាចជាសាច់ជ្រូក សាច់មាន់ ឬសាច់ទា។ ចំណែកបន្លែមានស្លឹកបាស ផ្ទី ល្ហុង ខ្នុរខ្ចី ស្លឹកងុប ផ្កាអង្គារដី ត្រួយស្លឹកម្ទេស សណ្តែកកួរ ល្ពៅ ផ្សំជាមួយនិងគ្រឿងទេសគល់ស្លឹកគ្រៃបុក៕