របៀបធ្វើតែទឹកខ្ញី
 របៀបធ្វើតែទឹកខ្ញី

ខ្ញីគឺជាគ្រឿងផ្សំផ្ទះបាយមួយប្រភេទ ដែលត្រូវបានប្រើប្រាស់ដោយប្រជាជន នៅលើពិភពលោក។ ក្លិនឈ្ញុយនិងរសជាតិផ្សេងៗគ្នា បានបន្ថែមរសទៅលើ ប្រភេទអាហារ តាមតំបន់យ៉ាងឆ្ញាញ់ពិសារ។

លើសពីនេះ វាមានគុណប្រយោជន៏ផ្នែកឱសថច្រើន។ ខ្ញីគឺជាប្រភពនៃបណ្តុំវីតាមីនអេ ស៊ី អឺ និង វីតាមីនប៊ីលាយឡំ រួមជាមួយសារធាតុម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម រ៉ែ ស័ង្កសី កាល់ស្យូម និង ប៉េតា ការ៉ូទីន។

សំខាន់ជាងនេះ វានៅជួយប្រឆាំងជាមួយការរលាក ប្រឆាំងការក្អួត ប្រឆាំងជាមួយ បាក់តេរី  ជាមួយពពួកមេរោគចង្រៃ និង អាចជួយព្យាបាយ និងការពារសុខភាព បានទៀតផង។

អ្នកអាចទទួលទានខ្ញីបានច្រើនរបៀប ក៏ប៉ុន្តែ បើញ៉ាំជាលក្ខណៈក្រេបរសជាតិ របស់វាគឺកាន់តែប្រសើរជាង។ ហើយ អ្នកអាចធ្វើទឹកខ្ញីពិសារនៅផ្ទះ ដោយខ្លួនឯងក៏បាន ដោយគ្រាន់តែមានគ្រឿងផ្សំទាំងនេះដូចជា

-ខ្ញី២ទៅ៣មើម

-ទឹកមួយកែវឬច្រើនជាងនេះ

-ទឹកក្រូចឆ្មារ

-ទឹកឃ្មុំ ១ទៅ២ស្លាបព្រាបាយ

វិធីធ្វើ

១, ចិតសំបកខ្ញីចេញ បន្ទាប់មក លាងទឹកអោយស្អាត

២, ចិតខ្ញីជាចំណិតស្តើងៗ

៣, ដាក់ដាំទឹក ប្រមាណជាង១កែវកន្លះ

៤, រួចដាក់ចំណិតខ្ញីចូល

៥, បិទគម្រប និង ទុករម្ងាស់វាក្នុងពេល១០នាទី

៦, ចម្រស់ទឹកចេញពីកាកខ្ញី

៧, ច្របល់ទឹកក្រូចឆ្មារចូលបន្តិច តាមរសជាតិដែលអ្នកចង់បាន

៨, បន្ទាប់ពីនោះ ក៏បន្ថែមទឹកឃ្មុំ១ទៅ២ស្លាបព្រាបាយចូល

៩, កូរអោយសព្វ រួចអ្នកអាចទទួលទានតាមចំណូលចិត្តអ្នកបាន យ៉ាងឆ្ញាញ់ពិសារ៕