របៀបកាត់បន្ថយ ការប្រឈមជាមួយបញ្ហា ឈឺភ្នែក
របៀបកាត់បន្ថយ ការប្រឈមជាមួយបញ្ហា ឈឺភ្នែក

តំហែទាំសុខភាព៖ ការឈឺភ្នែកគឺជាបញ្ហាទូទៅមួយទៅហើយ សំរាប់ពេល សព្វថ្ងៃនេះ។ បញ្ហាមួយចំនួនគឺកើតមកពី ការគេងមិនគ្រប់គ្រាន់ ការអង្គុយឬលេង ជាមួយគ្រឿងអេឡិចត្រូនិចក្នុងរយៈពេលយូរឬរាល់ថ្ងៃ ការអានសៀវភៅនៅកន្លែង ដែលមានពន្លឺព្រាលៗ ក្នុងពេលយូរដោយមិនបាន សំរាកភ្នែកសោះ អាឡែហ្ស៊ី ភ្នែកម្ញូប ប្រឈមនឹងពន្លឺខ្លាំងពេកដោយអំពូលភ្លើង ឬពន្លឺព្រះអាទិត្យ និង នៅមានករណីផ្សេងៗ ដ៏ទៃទៀត។

ករណីការឈឺភ្នែកគឺកើតចេញពីការកង្វះតំហែទាំ និង ការមិនសូវយកចិត្តទុកដាក់។ ចំណែក រោគសញ្ញានៃជំងឺនេះគឺមានដូចជា ភ្នែកឡើងក្រហមឬរមាស់ៗ ពិបាកសំឡឹង ភ្នែកឡើងស្ងួតហើយជួនកាលអាចហូរទឹកភ្នែកផងក៏ថាបាន មើលអ្វីក៏រាងព្រិលៗមិនច្បាស់សោះ ប្រែប្រួលទៅតាមពន្លឺ ឈឺក្បាល និង ឈឺក ឈឺស្មា ឬ ឈឺខ្នង។

តាមធម្មតា អាការៈទាំងនោះមិនបានកើតឡើងនៅពេលព្រលឹមទេ ក៏ប៉ុន្តែ វាលិចចេញជារូបភាពនៅពេលដែលអ្នកព្យាយាមធ្វើអ្វី ដែលអោយសញ្ញាដល់ភ្នែក។

តែទោះបីជា នៅពេលបច្ចប្បន្ននេះ មានឱសថព្យាបាលច្រើនក្តីទាំងថ្នាំលេប និង បណ្តក់ក៏ដោយ បើនិយាយពីការព្យាយាលវិញ អ្នកក៏អាចសាកល្បងតាមវិធីធម្មជាតិងាយៗ ខាងក្រោមនេះ ដើម្បីជួយបំបាត់ការឈឺចាប់ និង ទទួលបានប្រសិទ្ធិភាពភ្លាមតែម្តង៖

១, ធ្វើសរសៃភ្នែកៈ ធ្វើសរសៃថ្នមៗ នៅលើរង្វង់ភ្នែកអ្នកជារៀងរាល់ថ្ងៃ ពីព្រោះ វានឹងជួយបង្កើនចរន្តឈាមទៅកាន់ភ្នែក និង ជួយបន្ថូរដល់សាច់ដុំនៅជុំវិញភ្នែក។

២, ញីដៃអោយក្តៅៈ ពេលដែលអ្នកលាងដៃអោយស្អាតហើយ អ្នកឆាប់ញ៉ីអោយក្តៅបន្តិច បន្ទាប់ក៏យកមកផ្គប់ដាក់នៅលើភ្នែកទាំងសងខាង ប្រមាណជា៣០វិនាទី រួមហើយក៏យកដៃចេញ រួមមកក៏ប្រើក្រសែភ្នែកអ្នកសំឡឹងមើលអ្វីនៅជុំវិញ ដោយភ្នែកក្រឡាប់ឡើងៗចុះ។ ឧស្សាហ៏ធ្វើអោយញឹកញាប់ ពេលដែលអ្នកនៅពីមុខ គ្រឿងអេឡិចត្រូនិចយូរ។

៣, បណ្តោលខ្លួនអោយត្រូវជាមួយពន្លឺព្រះអាទិត្យនៅពេលព្រឹកៈ នៅចន្លោះពេលពីម៉ោង៦ដល់៨ព្រឹក គឺជាវេលាដ៏ប្រសើរ ដែលអ្នកគួរអោយរាងកាយបាន ស្រូបយកពន្លឺព្រះអាទិត្យ ពីព្រោះពន្លឺទាំងនោះ នឹងជួយរាងកាយផលិតវីតាមីនឌី និង ជួយកម្ចាត់ជាតិពុលចេញពីក្នុងខ្លួន។

៤, ធ្វើលំហាត់ប្រាណភ្នែកៈ មានន័យថា ការធ្វើបែបនោះនឹងជួយសំរួលដល់ចលនាឈាម ពេលរត់ចូលទៅក្នុងភ្នែក ធ្វើអោយសាច់ដុះភ្នែកមានចលនារហ័សជាងមុន និង ជំរុញការសំឡឹងនិងផ្ចង់ស្មារតី។

៥, ប្រើទឹកត្រជាក់ៈ ជួនកាលពេលភ្នែកអ្នកចាប់ផ្តើមក្រហាយ ចូរសំរាកមួយភ្លាម បន្ទាប់មកប្រើទឹកត្រជាក់លុបមុខ អោយបានញឹកញាប់ វានឹងអាចជួយដល់ចលនាភ្នែក សំរួលដល់ការកន្ត្រាក់របស់សាច់ដុំភ្នែក និង ការពារមិនអោយហើម៕