ដុំសូកូឡា និងក្រដាសរួមគ្នាក្លាយជាកាដូ ដ៏ល្អបំផុត
ដុំសូកូឡា និងក្រដាសរួមគ្នាក្លាយជាកាដូ ដ៏ល្អបំផុត

ក្រដាសពណ៌ ហើយ​និងដុំ សូកូឡា ​គឺជាជំរើស​កាដូ ដ៏សាមញ្ញដែល​​ល្អ​បំផុត​​  ហើយ​ហេតុអ្វីបាន​យើងមិន​បូក​បញ្ចូល​វត្ថុ​ទាំងពីរនេះជាមួយ​គ្នា​ ដើម្បីក្លាយជាវត្ថុ​ថ្មី​មួយ​ទៀតដ៏គួរអោយ​ចាប់អារម្មណ៍​ទៅ​? ហើយ​នេះគឺជាការ​​​ធ្វើ​បាច់​ផ្ដា​ដ៏​ស្រស់ស្អាត​ចេញពី ដុំសូកូឡា ជាមួយ​និង​ ក្រដាសពណ៌ តើ​ធ្វើបែបនេះវា​មិនអស្ចារ្យទេមែនទេ? ប៉ុន្តែ​វាពិតជាងាយ​ស្រួល​ធ្វើ​ខ្លាំងណាស់  ដោយអ្នកទាំងអស់​គ្នាគ្រាន់​តែ​កាត់​ក្រដាស់ និង មូល​ដុំសូកូឡា​ធ្វើ​ជា​បណ្ដូលផ្ដា​នោះអ្នកទាំងអស់គ្នា​នឹងទទួល​បាច់ផ្ដាដ៏ស្រស់ស្អាត​។

អ្នកទាំងអស់គ្នាអាច​បាញ់​ផ្ដានេះសំរាប់តុប​តែង​​នៅលើតុសំរាប់​ពិធីអាពាហ៍ពិពាហ៍ ​ឬក៏ជាកាដូ សំរាប់​ថ្ងៃ​នៃក្ដីស្រលាញ់​ក៏​បាន​​​ ថ្ងៃគុណឪពុក​ម្ដាយ  ថ្ងៃគុណគ្រូ ឬក៏ក្នុង ឱកាសពិសេសៗ​ផ្សេង​ទៀត​​ក៏បាន​​ ឬអាច​តុប​តែង​នៅ​​ក្នុងគេហដ្ឋានរបស់​អ្នកក៏បានដែរ​។

សំភារៈមាន៖

  • ក្រដាសគ្រើមៗ ទៅតាម​ពណ៌ដែលចូលចិត្ត
  • សូកូឡា ឬ ស្គគ្រាប់
  • ថង់ប្លាស្ទិចថ្លាៗ( សាច់ដូចថង់ប្លាស្ទិចដែរតែទន់)
  • អំបោះដេរ
  • កន្រ្ដៃ
  • កាវ​
  • ឈើសំរាប់ធ្វើជាទងផ្ដា
  • ស្កុត

របៀប​ធ្វើ៖

១. ដាក់ដុំសូកូឡានៅលើថង់ប្លាស្ទិចថ្លាៗ

 

២. រុំសូកូឡាជាមួយនិងដង់ប្លាស្ទិចថ្លា

 

៣. កាត់ក្រដាសអោយចេញជារាងចតុកោណកែង (អាស្រ័យ​ទៅ​លើ​ទំហំស្កគ្រាប់ ឬសូកូឡា​ផងដែរ)

 

៤.​ រុំក្រដាសដែលកាត់ហើយជាមួយនិងដុំសូកូឡា

 

៥. បិទនិងរុំអោយជាប់នៃផ្នែក​ម្ខាង​របស់​ដុំ​សូកូឡា

 

៦. កាត់​ស្រទាប់ខាង​ក្រៅចេញជារាង​ស្រទាប់ផ្ដា ទុកស្រទាប់ខាងក្នុង​នៅដដែល

 

៧.  ញែកស្រទាប់ខាងក្រៅ​ចេញ

 

៨. កាត់ស្រទាប់ខាង​ក្នុង រួចទាញបិទផ្នែកចន្លោះអោយពេញ  ដើម្បីអោយសោភណ្ឌភាព

 

៩. ពត់ស្រទាប់ទាំងអស់អោយរាងកោង

 

១០. ដោតឈើនៅចំកណ្ដាល​ធ្វើជាទង

 

១១. ធ្វើបែបដដែលជាមួយនិងក្រដាស​ពណ៌ផ្សេងៗ​ទៀត

 

១២. ដាក់បាញ់ផ្ដាទាំង​នោះចូល​ទៅ​​ក្នុងកន្រ្ដកគឺជាការស្រេច