សូមប្រយ័ត្នសុខភាពរបស់អ្នក ជាមួយអាហារបំពង និង ពោតលីង
សូមប្រយ័ត្នសុខភាពរបស់អ្នក ជាមួយអាហារបំពង និង ពោតលីង

តើអ្នកធ្លាប់លឺពាក្យគេនិយាយដែរទេថា អ្នកញ៉ាំអ្វីរាងកាយរបស់អ្នក ក៏ប្រែប្រួលទៅតាមនោះដែរ។ នៅក្នុងពិភពដ៏ពេញនិយមនៃរសជាតិបានកំពុងកើនឡើងនាពេលសព្វថ្ងៃនេះ គឺវាមានលក្ខណៈដូចជា ពាក្យសុភាពមួយនេះបានពោលមែន។

ការមមាញឹកនៅក្នុងជីវភាពប្រចាំថ្ងៃ គឺវាស្ទើរតែធ្វើអោយមនុស្សលែងសូវ គិតពីការហូបចុក មានន័យថា គឺសុំអោយតែរស់មួយពេលមួយពោះៗប៉ុណ្ណោះ ដោយមិនបានចាប់អារម្មណ៏ថា អ្វីដែលពួកគេទទួលទានទៅនឹងធ្វើអោយ ប៉ះពាល់ដល់សុខភាពនៅថ្ងៃក្រោយឡើយ។

បើយោងតាមការស្រាវជ្រាវរបស់អង្គការសហប្រជាជាតិបានប្រកាសថា នៅពេលបច្ចុន្នប្បនេះ ភាគច្រើននៃចំនួនប្រជាជន ដែលរស់នៅគ្រប់កន្លែង គឺកំពុងមានសភាពប្រឈមជាមួយបញ្ហាសុខភាព ដែលបណ្តាលមកពីប្រភេទ របបអាហារនោះ មានផ្ទុកសារធាតុមិនល្អច្រើន ហើយក៏បង្កគ្រោះថ្នាក់ ដល់មនុស្សជាងកង្វះអាហាររូបត្ថម្ភទៅទៀត។

នៅខាងក្រោមនេះ អ្នកជំនាញសុខភាពបានលើកឡើងនូវកត្តាអាហារ ដែលផ្តល់ផលអាក្រក់ពីរប្រភេទ ព្រោះមនុស្សនៅសម័យនេះ យ៉ាងហោចណាស់ ៩៥លើ១០០ភាគរយ ចូលចិត្តទទួលទានរាល់ថ្ងៃ។

១, ប្រភេទអាហារចៀនបំពង៖ ហ្វ្រែនហ្វ្រាយ(French fries) ដំឡូងចៀន ហែមប៊ឺហ្គឺ សាច់មាន់បំពង… គេថា​ វាមានរសជាតិឆ្ញាញ់ ប៉ុន្តែវាមិនល្អដល់សុខភាពឡើយ។

នៅក្នុងប្រភេទអាហារទាំងនោះ ប្រេងគឺជាប្រភពនៃសារធាតុខ្លាញ់ ហើយដើម្បីចៀនឬបំពងអាហារ អ្នកក៏ត្រូវការប្រើប្រាស់វាច្រើន។ ការបំពងអាហារ គឺជាដំណាក់កាល ដែលបណ្តាលអោយសារធាតុប្រេងជ្រាបចូលក្នុងស្រទាប់អាហារខាងក្នុង។

បើសិនជា ទទួលទានច្រើនទៅ វានឹងបង្កើនជាតិកាឡែស្តឺរ៉ូលកាន់ខ្លាំងនៅក្នុងសរសៃឈាម។ រហូតធ្វើអោយប៉ះទង្គិចដល់បេះដូង។

តាមការសិក្សាថ្មីមួយនៅក្នុងឆ្នាំ២០១៥ ដែលបានចេញផ្សាយដោយសមាគម Journal of American Heart Association បានបង្ហាញពីភាពទាក់ទងគ្នារវាងប្រភេទអាហារបំពងនិងការចុះខ្សោយនៃបេះដូង។

ហើយការសិក្សានៅក្នុងឆ្នាំ២០១៤កន្លងមក ក៏បានបញ្ជាក់ថា ការទទួលទានអាហារនោះក៏នាំទៅរកការប្រឈមជាមួយជំងឺទឹកនោមផ្អែមប្រភេទទីពីរនិង ជំងឺសរសៃឈាមក្នុងបេះដូង។

លើសពីនេះ ប្រភេទអាហារដែលមានផ្ទុកកាបូអ៊ីដ្រាតដូចជា ដំឡូង ពេលដែលត្រូវបំពងនៅក្នុងកំដៅក្តៅ វាក៏បង្កើត Acrylamide ឡើងដែលជាសារធាតុបង្ករោគមហារីក។

២, ពោតលីង៖ US .Food and Drug Administration បានរៀបរាប់ថា ថង់ឬកំប៉ុងផ្ទុកពោតលីង គឺមានផ្ទុកសារធាតុគីមី(PFOA) ដើម្បីរក្សាជាតិខ្លាញ់មិនអោយស្រក់ឬលិចមកក្រៅ។ ហើយនៅពេលដែលគេយកវាទៅដាក់ក្នុងម៉ាស៊ីនមីក្រូវេវ សារធាតុគីមីនោះក៏ជ្រាបចូលទៅក្នុងពោតលីងភ្លាម។

តាមការសិក្សាតាំងពីឆ្នាំ២០១០ ដែលបានចេញផ្សាយដោយ Environment Health perspectives បានរកឃើញថា ការដែលបានទទួលទានអាហារដែលមានផ្ទុកសារធាតុ (PFOA) គឺងាយនឹងបង្កជំងឺក្រពេញទីរ៉ូអ៊ីត។ ហើយប្រសិនបើទុកយូរ មិនព្រមព្យាបាលនោះទេ ជំងឺនេះនឹងវិវឌ្ឍន៏ជាមហារីកក្រពេញភ្លាម។

ចំណែក ការសិក្សាថ្មីៗផ្សេងៗទៀតរបស់អាមេរិកក៏គូសបញ្ជាក់ថា ការប្រឈមជាមួយចំណីដែលមានសារធាតុមួយនេះ វានឹងបង្កទៅជាជំងឺសុដន់ចំពោះស្ត្រី តម្រង់នោម និង ជំងឺមហារីកពងស្វាសចំពោះបុរស៕