គំនិតមួយជ្រុងនៃការ ឌីគ័រ ទៅលើ​សំភារៈ​ឈើ
 គំនិតមួយជ្រុងនៃការ ឌីគ័រ ទៅលើ​សំភារៈ​ឈើ

ការរច​នា​​ម៉ូដ​ឈើនៅ​​​ផ្នែក​ខាង​​ក្នុង​៖  នេះគឺជារបៀបរចនា​ទៅ​​លើ​​ម៉ូដ​​ឈើ​​មួយ​​បែប​ដែ​​ល​គេ​​ហៅ​ថា ក្លាស៊ីក នៅ​ក្នុងភោជនីយ​ដ្ឋាន​​ ឬ​ក៏​ជាហា​ងកាហ្វេ​​ ដោយ​​ការ​ចេញ​ម៉ូដ​​ទំាង​​អស់នេះ ​ត្រូវ​បាន​​រច​នាទៅ​​លើជញ្ចំាង និង​ពិដាន ដែល​គេបាន​ប្រើប្រាស់​ឈើជា​គំនិត​​សំ​ខាន់​​សំរាប់​​ការ​តុប​​តែង​នេះ​​ ​ដើម្បី​​ទទួល​​បាន​​ភាព​​ស្រស់​ស្អាត​ នៅពេល​ដែល​​លោក​អ្នក​បាន​ប្រើ​ប្រាស់​​ជាមួយនិង​សំភារៈ​ផ្សេង​ទៀត​ចេញ​ពី​​ឈើ​ដូច​ជា​ តុ​ ឬ​​ក៏​ កៅអី ។​

នេះគឺជាការរចនាម៉ូដ​​​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​ផ្ដោត​​ទៅ​លើ​​​​​ការច​នា​ម៉ូដ​ឈើជា​គោល ​​​​ដូច្នេះលោក​​ប្រ​ហែលជាអាច​​នឹ​ង​ទទួល​បាននូវ​​​​​​គំនិត​មួយ​ចំនួន​​​​​ទាក់ទង​ទៅ​និង​ការ​រច​នា​​ម៉ូដ ជា​​មួយ​និង​ឈើ​​​​។

ទោះជា​យ៉ាងណា​នេះ​គ្រាន់​តែ​ផ្នែក​មួយ​ នៅ​​ក្នុងចំណោម​​​​ការ​រចនា​​​ម៉ូដ​​​​ផ្នែក​ខាង​​ក្នុង ប៉ុន្តែ​វា​​​ក៏​អាចចូល​រួម​ចំណែក​​មួយ​​​ផ្នែក​​ សំរាប់​​ការ​ចេញ​​ម៉ូដ​​​ទៅហា​ងកាហ្វេ​​ ឬ​ក៏​ភោជនីយ​ដ្ឋានរបស់​លោក​អ្នក​​ ដែល​នឹ​ងអាច​ធ្វើការ​រចនា​ម៉ូដផ្សេងៗ​​ជាច្រើន​ទៀត​ជាមួយនិងឈើ​​​ ប្រ​សិន​ជា​​អ្ន​ក​ទាំង​អស់​គ្នា​គិតថា សំ​ភារៈឈើ​ទាំង​នោះ​អាចយក​ទៅ​ប្រើប្រាស់​​​ និងបង្កើ​ន​សម្រស់ទៅ​ដល់ភោជនីយ​ដ្ឋា​ន ហាងកាហ្វេ ឬ​ក៏​សំរាប់គេហដ្ឋាន​របស់​​លោក​​។