តើត្រូវធ្វើយ៉ាងណា ដើម្បីការពារខ្លួនអ្នក ពីការសាយភាយវិទ្យុសកម្ម ចេញពីទូរសព្ទដៃ?
តើត្រូវធ្វើយ៉ាងណា ដើម្បីការពារខ្លួនអ្នក ពីការសាយភាយវិទ្យុសកម្ម ចេញពីទូរសព្ទដៃ?

វានឹងក្លាយជារឿងពិបាកមិនខានទេ បើសិនជា មនុស្សគ្មានទូរសព្ទដៃប្រើ មិនដឹងថា វានឹងយ៉ាប់ប៉ុណ្ណាទៅ។

ទូរសព្ទដៃ វាមានទាំងផលប្រយោជន៏និងគ្មានផលប្រយោជន៏។ ការប្រើប្រាស់ទូរសព្ទដៃញឹកញាប់ ជាពិសេស នៅពេលចូលគេង គឺជាទំលាប់ដ៏អាក្រក់បំផុត ដែលមនុស្សម្នាក់កំពុងតែប្រឈមនឹងអាយុខ្ចីខ្លាំងបំផុត ព្រោះតែចំហាយស្រូបវិទ្យុសកម្មភាព ចេញពីគ្រឿងអេឡិចត្រូនិចមួយនេះ ។

បើតាមការសិក្សាកាលពីឆ្នាំ ២០០៧ ដែលបានចេញផ្សាយពីកម្មវិធី Sleep បានគូសបញ្ជាក់ថា នៅក្នុងចំនោមមនុស្សពេញវ័យជាង ១.៦៥៦នាក់ នៅក្នុងប្រទេសប៊ែលស៊ិក ដែលមានទំលាប់លេងទូរសព្ទនៅពេលយប់គឺ ត្រូវបានគេវាយតំលៃ ហើយមានតែ៣៨ភាគរយប៉ុណ្ណោះ ដែលមិនធ្លាប់បានប្រើ។

ចំហាយវិទ្យុសកម្មមេដែកអគ្គីសនី ចេញពីទូរសព្ទ គឺជាភ្នាក់ងារបង្កគ្រោះថ្នាក់ ដ៏កំពូលនៃជំងឺដូចជា ជំងឺគេងមិនលក់ អន្ទះអន្ទែង និង រោគផ្លូវចិត្តមួយចំនួនទៀត។

បញ្ហាតប់ប្រមល់ រោគសញ្ញានៃការបាក់ទឹកចិត្ត ហើយនិងជំងឺគេងមិនលក់ គឺមានការជាប់ទាក់ទងគ្នា នៅក្នុងការប្រើប្រាស់ទូរសព្ទ នៅរវាងមនុស្សពេញវ័យ ៤.១៥៦នាក់ ដែលមានអាយុនៅចន្លោះពី ២០ឆ្នាំទៅ២៤ឆ្នាំ។

ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវបានប្រាប់បន្ថែមថា​ ដើម្បីបញ្ចៀសពីវិទ្យុសកម្មទាំងនេះ មនុស្សម្នាក់ៗ គួរចេះប្រុងប្រយ័ត្ននិងកែប្រែទំលាប់របស់ខ្លួនឡើងវិញដូចជា៖

១, បើសិនជាអាច គួរប្រើ Speaker phone

២, ផ្ញើរសារច្រើនជាងនិយាយ

៣, បើសិនជាអាច គួរប្រើកាសស្តាប់វិញក៏ល្អ

៤, ពេលនិយាយ កុំដាក់ក្បែរត្រចៀកពេក

៥, គួរប្រើត្រចៀកខាងឆ្វេង ដើម្បីស្តាប់ ព្រោះអាចប៉ះពាល់ដល់ខួរក្បាល ពេលប្រើខាងស្តាំ

៦, ពេលសម្រាក គួរទុកអោយនៅឆ្ងាយពីខ្លួនឬដំណេក។

៧, ហាមដាក់ក្នុងហោបៅអាវ ព្រោះអាចស្រូបដល់បេះដូង៕