វិធីផលិតទឹកផ្កាកូលាប ដើម្បីរក្សាសម្ភស្សស្បែក
វិធីផលិតទឹកផ្កាកូលាប ដើម្បីរក្សាសម្ភស្សស្បែក

ទឹកផ្កាកូលាបគឺជាគ្រឿងផ្សំថែសម្ភស្សដ៏អស្ចារ្យមួយ សំរាប់ប្រភេទស្បែកទូទៅ ពីព្រោះវាមានក្លិនឈ្ងុយនិងធ្វើអោយស្បែកមានតុល្យភាព។ ផ្កាកូលាបមានភាព ត្រជាក់ពីធម្មជាតិ មានអត្ថប្រយោជន៏ក្នុងការប្រឆាំងនឹងការរលាក  ប្រឆាំងអ៊ុកស៊ីតកម្ម និង អង្គធាតុប្រឆាំងនឹងមេរោគ។

តាមពិត អ្នកអាចប្រើទឹកផ្កាកូលាបមកលាបលើស្បែកអ្នកដោយផ្ទាល់ ជាទឹកថ្នាំជួយរឹត បន្តឹងរន្ធញើស។ វាជួយលាងសំអាតស្បែក បន្ថែមនូវការលូតលាស់នៃកោសិកាស្បែក អោយស្រស់ស្អាត និង បំប៉បស្បែកដើម្បីទប់ស្កាត់ ការកើតជំងឺសើរស្បែកផ្សេងៗ។

ចំណែក នៅអំឡុងពេលរដូវក្តៅ អ្នកអាចយកមកបាញ់លើផ្ទៃមុខ ដើម្បីធ្វើអោយស្រស់ស្រាយ។ លើសពីនេះ អ្នកអាចយកស្រទាប់ផ្កាកូលាប មកត្រាំនៅក្នុងអាងទឹកល្មម អោយបានកន្លះម៉ោង សឹមអ្នកចូលទៅក្នុងអាងនោះ ដើម្បីលាងជំរះភាពកង្វក់និងល្អង់ធូលីមិនល្អ ដែលនៅជាប់នឹងស្បែកខាងក្រៅចេញ ដោយសារធាតុពិសេសរបស់ផ្កា។

ដូច្នេះ ដើម្បីផលិតទឹកផ្កាកូលាបនៅផ្ទះដោយខ្លួនឯង អ្នកត្រូវអនុវត្តន៏តាមវិធីងាយៗខាងក្រោមនេះ ទាំងអស់គ្នា៖

ជំហានទី១៖ ទិញយកផ្កាកូលាបស្រស់ៗ បន្ទាប់មកក៏បេះជាស្រទាប់ៗ ចេញពីគ្នាទុកមួយឡែកសិន។

ជំហានទី២៖ ប្រើឆ្នាំងដែលមានទំហំធំល្មម មិនអោយចង្អៀតពេក រួចដាក់ចានទៀបចូលចំកណ្តាល

ជំហ៊ានទី៣៖ ដាក់ចានជ្រៅនៅពាក់កណ្តាលផើងឬឆ្នាំង រួចហើយដាក់ផ្កាកូលាបនៅជុំវិញ

ជំហ៊ានទី៤៖ បន្ថែមទឹកអោយល្មម ចូលទៅក្នុងឆ្នាំង ដើម្បីអោយស្រទាប់លិច និងងាយស្រួលគ្រប

ជំហ៊ានទី៥៖ គ្របគំរបទៅលើឆ្នាំង ដោយក្រលែងចុះឡើងៗ បន្ទាប់មកក៏ដាក់ដាំក្នុងសីតុណ្ហភាពសមល្មម

ជំហ៊ានទី៦៖ ដាក់ទឹកកកនៅលើគំរបឆ្នាំង ដោយប្រើរយៈពេល២០ទៅ៣០នាទី

ជំហ៊ានទី៧៖ បើសិនជា ទឹកកករលាយ បន្ថែមទឹកកកទៀត។ វានឹងជួយដល់ដំណើរការបញ្ចេញអង្គធាតុពិសេសៗ។

ជំហ៊ានទី៨៖ បន្ទាប់់ទុកអស់រយៈពេល២០ទៅ៣០នាទី ពេលដែលស្រទាប់ផ្កាចាប់ផ្តើមឡើងពណ៌ស ឆាប់បិទភ្លើង យកចានទៀបជ្រៅពីក្នុងឆ្នាំងចេញ រួកក៏ទុកអោយត្រជាក់។

ចុងក្រោយ អ្នកនឹងបានទឹកផ្កាកូលាប ដែលបានកើតចេញពីលំអងក្លិននិង ចំហាយដែលបានភាយចេញពីកំដៅ ដែលមានប្រយោជន៏ដល់ការថែសម្ភស្សយ៉ាងខ្លាំង៕