ការបង្កើតសំភារៈប្រើប្រាស់ផ្សេងៗចេញអំពីឈើ
 ការបង្កើតសំភារៈប្រើប្រាស់ផ្សេងៗចេញអំពីឈើ

កន្ល​ង​មក​អ្នក​ទាំងអស់​គ្នាធ្លាប់បានដឹង​រួច​មក​ហើយ​ ទាក់​ទងនិង​ការ​ឆ្នៃ​ប្រឌិតសំភារៈ​​ប្រើ​ប្រាស់​​ផ្សេង​ៗ​ចេញ​អំពី​​ឈើ ដែល​យើង​តែង​តែ​ដឹងទៅ​លើសំភារៈ​​​​ដូចជា តុ​ ទូ​​ គ្រែ និង​កៅអីជាដើម​​​​​​។ ឈើ​​គឺជាវត្ថុ​មួយ​ប្រភេទ ដែលអាច​​យក​ទៅ​ឆ្នៃ​ប្រឌិត​ជាសំភារៈប្រើ​ប្រាស់​ជាច្រើន​ ទៅ​តាម​​​តម្រូវ​ការនៅ​​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រចាំថ្ងៃ។

ដូច្នេះ​នេះគឺជា​ការឆ្នៃ​ប្រឌិតសំភា​រៈ​​ប្រើ​ប្រាស់​​មួយ​ចំនួន​នៅ​​ក្នុង​ចំណោម​សំភារៈប្រើ​ប្រាស់​ជាច្រើន​ផ្សេង​ទៀត​ដែលអ្នក​ទាំងអស់​គ្នា​ធ្លាប់​បាន​ដឹង​រួច​​មក​ហើយ​។ ទោះជាយ៉ាងណា​យើង​ក៏​មិនភ្លេច​អំពីការរៀប​រាប់ពី​របៀបធ្វើ​​​សំភារៈ​ទាំង​​​នោះផងដែរ​។ បើ​​និយាយ​អំពីឆ្នៃ​ប្រឌិត​ទៅ​លើ​សំភារៈ​នីមួយ​ៗ​គឺប្រហែលជាខុស​គ្នា​ខ្លះៗ សំភារៈ​មួយ​ចំនួន​អាច​និង​​ងាយ​ស្រួល​ ប៉ុន្តែ​មួយ​ចំនួន​ទៀត​អាច​និង​ពិបាក​​នៅ​​ក្នុងការ​ធ្វើ​​។ ប៉ុន្តែ​សំភារៈ​​​​ដែល​​ឆ្នៃ​​ចេញ​​​អំពី​​ឈើ​ដែល​​កំពុង​តែ​បង្ហាញ​នេះ​គឺជាអាចជារបៀប​ឆ្នៃ​ប្រឌិត​ដែល​ងាយស្រួល​អាច​នឹង​អោយ​លោក​អ្នក​អាចធ្វើ​ការ​សាក​ល្បងដោយ​ខ្លួន​ឯង​ផង​ដែរ​។

១. ឧបករណ៍​សំរាប់​ដាក់​ប៊ិច៖ លោក​អ្នក​គ្រាន់​តែ​យក​​ឈើ​ទំហំធំល្មម​​​ កាត់​វា​នៅ​​ក្នុងប្រវែង​​​​​​ដែល​សា​ក​សម​ទៅ បន្ទាប់​មក​​ទៀតគ្រាន់​តែ​ធ្វើ​ការចោះ​រន្ធ​ទំហំប៉ុន​និងប៊ិច​ ធ្វើបែប​នោះគឺជាការស្រេច ហើយ​លោកនិងទទួល​បាន​នូវ​សំភារៈដាក់​ប៊ិច​មួយ​ដ៏ស្រស់​ស្អាត​ ជាពិសេស​ការ​​​ឆ្នៃ​វត្ថុ​អ្វី​មួយ​គឺ​ យើងអាចសន្សំសំចៃ​នៅ​​ក្នុងការ​ចំណាយ​​ថវិការទៅ​ទិញ​សំភារៈប្រើប្រាស់​ទាំងនោះ​។

 

២. ឧបករណ៍​សំរាប់ព្យួសំភារៈផ្សេង​៖ នេះគឺជាការ​​ឆ្នៃ​ប្រឌិត​មួយប្រភេទ​ដែល​មាន​ភាព​​ងាយ​ស្រួល​​បំផុតគឺលោកអ្នក​គ្រាន់​តែ​​យក​មែក​ឈើ ឬ អាចជាដើម​​​​ ដែល​មា​ន​សណ្ថាន​ មាន​មែក​ច្រើ​ន​​ល្មម​ និងមាន​សភាព​​រឹងមាំ​ ដែលអាចទ្រ​និង​ទំងន់​បាន​​ ដោយ​គ្រាន់​តែ​លោកអ្នក​ធ្វើជើង​ទំរ​បន្ថែ​ម ដើម្បី​ងាយ​ស្រួល​​នៅ​​ក្នុងការ​ផ្លាស់​ប្ដូ​រ​​ ធ្វើ​បែបនេះ​លោកអ្នក​នឹង​ទទួលបាននូវ​សំភារៈសំរាប់​ព្យួរ​របស់​របរ​ផ្សេង​ៗ​ដ៏ស្រស់​ស្អាត​និងមាន​តែ​មួយ​​ ដែល​កើត​ចេញ​ពី​ស្នាដៃ​ឆ្នៃប្រឌិត​របស់​អ្នក​។

 

៣. ជើង​ទំរសំរាប់​ដាក់​រូបថត​ ៖ សំភារៈមួយ​ប្រភេទ​នេះ​​គឺ​​លោកអ្នក​អាចជ្រើស​រើស​យក​ជា​មួយនិង​មែក​​ឈើ នៅ​ក្នុងទំហំ​​​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់អ្នក​​ ប្រហាក់​ប្រហែល​ទៅ​និង​របៀប​ធ្វើ​​ឧបករណ៍​ព្យួរ​ខាង​​លើ​ដែរ​​​គឺ ​គ្រាន់​តែ​ធ្វើ​ជើង​ទំរ​ និង​បង្កើតជាប្រឡោះតូចៗ​នៅ​តាម​មែកទាំង​​នោះ​ ដែល​អាចដោត​បញ្ឍរ​រូប​ថត ឬក្រដាស​ផ្សេងៗ​​បាន​ នោះគឺជាការស្រេច​។

 

នៅថ្ងៃ​នេះលោក​អ្នក​ប្រាកដ​ជាទទួលបាន​នូវចំនេះដឹងទាក់ទង់​ការ​ឆ្នៃ​ប្រឌិត​ទៅ​​លើ​​ឈើ សំរាប់​ធ្វើ​ជាសំភារៈ​ប្រើប្រាស់​​ផ្សេង​ៗបាន​​យ៉ាង​​​​​ស្រួល​​​​ ជាពិសេសការ ធ្វើបែបនេះគឺ​ជួយសន្សំសំចៃ​ទៅ​ដល់​ការចំណាយ​ថវិការ​​បា​ន​មួយកំរិត​​។ មិនមែន​ត្រឹមតែ​សំ​ភារៈ​ទាំង​នេះ​​ទេ  លោកអ្នក​អាច​នឹង​បង្កើត​នូវ​សំភារៈ​​ផ្សេង​ៗ​ធ្វើ​​អំពីឈើ​​ ដែល​មាន​​លក្ខណៈ​​ងាយ​ស្រួល អាច​នឹង​ធ្វើ​ការ​សាក​​ល្បង​បានដោយ​ខ្លួន​ឯង​៕​