ការកែឆ្នៃវត្ថុប្រើប្រាស់ផ្សេងៗចេញពីដបប្លាស្ទិច
  ការកែឆ្នៃវត្ថុប្រើប្រាស់ផ្សេងៗចេញពីដបប្លាស្ទិច

នេះគឺជាការបង្ហាញពីគំនិត​កែឆ្នៃ​ដ៏សាម​ញ្ញ​បំផុត​​ ទៅ​​លើ​​វត្ថុ​ប្រើប្រាស់​​កែឆ្នៃចេញពី​​របស់​របរដែល​​ប្រើប្រាស់រួច​ហើយ​​។ ដូចជាសំភារៈប្រើប្រាស់​មួយ​ប្រភេទ​នេះអញ្ជឹង​ បាន​ឆ្នៃចេញពីដប​ទឹក​ក្រួច​ប្លាស្ទិចចំនួនពីរដបដើម្បីធ្វើ​ជាសំភារៈមួយ​ប្រភេទ​នេះ​ ដូចជារូបភាព​ដែលអ្នក​​​បាន​ឃើញ។

១. សំភារៈដាក់​គ្រឿង​ទេស

វាគឺជាសំភារៈមួយ​ប្រភេទ​​សំរាប់​ផ្ទុក​គ្រឿ​ង​ទេស ឬ អាហារដូចជា អង្ករ សណ្ដែក​ ស្ករ ផាស្ដា(មី​អ៊ីតា) និង​អាហារប្រភេទ​ផ្សេង​ៗទៀត។ ដើម្បីឆ្នៃ​ធ្វើ​សំភាៈប្រើ​ប្រាស់​មួយ​ប្រភេ​ទ​នេះ ដំបូងអ្នក​ត្រូវយក​ដប​ប្លាស្ទិច​ចំនួនពីរកាត់​​​ក្នុង​ទំហំខុ​សគ្នា ម្ខាង​វែង​សំរាប់​ផ្ទុក និងម្ខាងខ្លីសំរាប់​ធ្វើជាគំរប កាត់​នៅ​ក្នុងទំហំដែល​យើងអាចគ្របស៊ីគ្នា ដែលមានម្ខាង​វែង​និង​ម្ខាង​ខ្លី​​​។

២. ​សំភារៈផ្ទុក​ទឹកសំរាប់ស្រោចរុក្ខ​ជាតិ​

នេះគឺជារបៀប​ឆ្នៃប្រឌិតដែល​ងាយស្រួល​បំផុតចេញពីដប​ប្លាស្ទិច​​ ដោយអ្នក​គ្រាន់​តែចោះរន្ធ​​គំរបដប ដោយ​ប្រើញញួរ​ និងដែ​កគោល​ដំទៅលើ​គំរបដប ប៉ុន្តែ​នៅពេលដែលអ្នក​ដំសូមប្រយ័ត្ន​ផង​​​​។ វា​គឺជាវិធីសាស្រ្ដ​មួយសំរាប់​ស្រោចទឹក​រុក្ខជាតិ​របស់​អ្នក​ នៅពេលដែលអ្នកមិននៅផ្ទះ ហើយ​គ្មាននរណានៅចាំស្រោចទឹក​អោយ​រុក្ខជាតិ​​។ អ្នកគ្រាន់តែ​​ដាក់ទឹក​​ទៅ​​ក្នុ​ង​ដប រួច​ហើយ​ផ្កាប់​ចុះទៅ​ខាង​ក្រោម អ្នក​អាចកប់ដី ឬ ចងព្យួរទៅខាងលើ ធ្វើដូច្នេះទឹកនឹងស្រក់តក់ៗ អាចការពារមិនអោយរុក្ខជាតិអ្នកមិនអោយងាប់​។

៣.  កំប៉ុងប៊ិច

កំប៉ុង​ប៊ិច​ដែលឆ្នៃប្រឌិតចេញ​​​ដបប្លាស្ទិចសំ​រាប់​ប្រើប្រាស់​នៅក្នុងជីវភាពប្រចាំថ្ងៃ​របស់​អ្នក​​ ហើយការធ្វើ​សំភារៈមួយប្រភេទ​នេះ  អ្នក​គ្រាន់​តែ​កាត់​​យក​​ផ្នែកខាងក្រោមនៃ​ដប​​ បន្ទាប់មក​តុប​តែង​បន្ថែម​ទៅតាម​ការចង់​បាន​​គឺជាការស្រេច​។ ការ​ធ្វើ​សំភារៈមួយប្រភេទ​នេះ អ្នក​ត្រូវការតែ​ដបប្លាស្ទិច​ចំនួន​១ ​ និង​​កាវ​សំរាប់បិតជាមួយ​និង​សំភារៈ​​​​​តុបតែងបន្ថែមផ្សេង​ទៀតែ​ប៉ុណ្ណោះ។ ជា​ការពិតវាគឺជាសំភារៈប្រើប្រាស់ដែល​កើតចេញពីការឆ្នៃ​ប្រឌិត​ ​មាន​លក្ខណៈ​ស្រស់ស្អាត​ និង​មាន​តែ​មួយ​តែ​ប៉ុណ្ណោះ។

 

សំភារៈប្រើប្រាស់​​ទាំងនេះគឺពិតជាសាមញ្ញ​ខ្លាំងណាស់​ ​ប៉ុន្តែវាពិតជាផ្ដល់​នូវគុណប្រយោជន៍សំរាប់​អ្នក​ប្រើប្រាស់​យ៉ាងច្រើន​ ​និងធ្វើអោយ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយ​ស្រួល ខណៈពេល​ដែល​ពួកគេ​បាន​ចូ​លរួម​នៅ​​ក្នុងការពារផែនដី​​ តាម​រយៈការប្រើប្រាស់​ប្លាស្ទិច​ទាំងនោះឡើង​វិញ​។ ប៉ុន្តែ​អ្នកប្រើប្រាស់​ប្លាស្ទិចទាំងអស់​ត្រូវតែ​ដឹងថា គេត្រូវចំណាយរយៈពេល ​៧០០​ឆ្នាំ ទើប​ប្លាស្ទិចទាំង​នោះចាប់​ផ្ដើម​ផុយ​រលួយ និងជាច្រើនទស្សវត្ស​ទៀត ​ទើប​សារធាតុ​​ប្លាស្ទិចទាំងនោះអាច​រលាយ​ពីផែន​ដី ដូច្នេះ​ជំរើស​ដ៏ល្អគួរតែ​ប្រើ​ប្រាស់​វត្ថុ​ប្រើ​ប្រាស់ផ្សេងៗ ដែល​មិនមែនជាប្លាស្ទិច​អោយ​បាន​ច្រើ​ន​តាម​ដែល​អាចធ្វើ​ទៅ​បាន​៕