តើអ្នកមានបញ្ហាជាមួយសក់ជ្រុះមែនទេ? សាកល្បងប្រើទឹកឃ្មុំផ្សំជាមួយខ្លឹមបារាំងទៅមើល
តើអ្នកមានបញ្ហាជាមួយសក់ជ្រុះមែនទេ? សាកល្បងប្រើទឹកឃ្មុំផ្សំជាមួយខ្លឹមបារាំងទៅមើល

សុខភាព៖ ទឹកខ្ទឹមបារាំង គឺជាឱសថធម្មជាតិមួយ ដ៏អស្ចារ្យដែលអ្នកអាចធ្វើដោយខ្លួនឯងដើម្បីព្យាបាលបញ្ហាសក់ស្តើងនិងជ្រុះ។ សារធាតុចំណុះស៊ុលផួររបស់វាជួយកែប្រែដល់ចរន្តឈាម រំញោចដល់សរសៃសក់​ និង ធ្វើអោយសក់ឆាប់ដុះជាងមុន។

សារធាតុស៊ុលផួរត្រូវបានគេចាត់ទុកជារបាំងការពារ ការលូតលាស់របស់សក់។ វាតំរូវអោយកូឡាជីន និង ខឺរ៉ាទីន មានសុខភាពល្អ។

​​​នៅក្នុងការសិក្សាបានរកឃើញថា ខ្លឹមបារាំងពិតជាមានប្រយោជន៏ក្នុងការ ព្យាបាលបញ្ហាសក់ជ្រុះមែន។ លើសពីនេះ ខ្លឹមបារាំងអាចជួយគ្រប់គ្រងរាល់បញ្ហាដូចជា អង្គាស្បែកក្បាល និង ជំងឺស្បែកក្បាលដ៏ទៃទៀត។

ការសិក្សាតូចមួយ ដែលបានចេញផ្សាយនៅក្នុង Journal Dermatology ក្នុងឆ្នាំ២០០២ ត្រូវបានបង្ហាញថា អ្នកចូលរួមដែលទទួលរងពីអាការៈបែបនេះ បានប្រើប្រាស់វិធីសាមញ្ញ តាមធម្មជាតិរបស់អ្នកជំនាញ ដោយបានសាកល្បងពី២ទៅ៣ដងក្នុងមួយសប្តាហ៏ ក្នុងរយៈពេល២ខែ អាចមើលឃើញមានសភាពប្លែកជាងមុន។ ហើយវិធីសមញ្ញមួយនេះ គឺងាយស្រួលធ្វើនិងអនុវត្តន៏បំផុត

វិធីនៃការធ្វើទឹកឃ្មុំផ្សំជាមួយទឹកខ្ទឹមបារាំងៈ

ផ្លែខ្ទឹមបារាំងមួយផ្លែ, ទឹកឃ្មុំមួយកែវ, កាំប៊ិត, ចានជ្រៅ

ដំបូងៈ អ្នកបកសំបក រួចក៏ចិត និងចិញ្ច្រាំអោយម៉ត់

បន្ទាប់មកៈ ដាក់នៅក្នុងកន្ត្រង់ រួចពូតអោយចេញទឹក

ហើយៈ ក៏លាយជាមួយទឹកឃ្មុំ១ស្លាបព្រាឬ២ស្លាបព្រាតាមចិត្ត

ជាងចុងក្រោយៈ អ្នកក៏បន្តក់ប្រេងក្រអូប ដូចជា ប្រេងឡាវែនដា ចូលជាការស្រេច

ចងចាំថា ពេលអនុវត្តន៏ អ្នកត្រូវលាបអោយសព្វដល់សាច់ក្បាល ហើយទុកអោយបានពី១៥ទីនាទៅ២០នាទី សឹមលាងជំរះចេញជាមួយសាប៊ូ៕