ស៊ុបមីក្រៅឆ្នាំងដី
ស៊ុបមីក្រៅឆ្នាំងដី

មុខម្ហូបមួយនេះ វាហាក់បីដូចជាមានឈ្មោះចំលែកបន្តិច ប៉ុន្តែវាមិនមែនពិបាកធ្វើ នោះទេសំរាប់បងៗស្ត្រីមេផ្ទះទាំងឡាយ ព្រោះគ្រឿងផ្សំរបស់វាគឺងាយស្រួលរក។​ សូមបងៗតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ៖

+គ្រឿងផ្សំ

-សាច់បន្ទះ៥បន្ទះ(សាច់សុទ្ធឬសាច់បីជាន់)

-ស្ពៃក្តោប១០០ក្រាម

-ខ្ទឹមស៣ឬ៤កំពឹស

-ប្រេងខ្យងមួយស្លាបព្រាបាយ

-អំបិលកន្លះស្លាព្រាកាហ្វេ

-ប៊ីចេងកន្លះស្លាបព្រាកាហ្វេ

-ស្ករសមួយស្លាបព្រាកាហ្វេ

-ម្រេចម៉ត់កន្លះស្លាព្រាកាហ្វេ

-ផ្សិតស្រស់ ៥០ក្រាម

-ខ្ញី ៥០ក្រាម

-ទឹកធម្មតា ២៥០មីលីលីត្រ

-មីមួយកញ្ចប់

-ស្លឹកខ្ទឹម

+ វិធីធ្វើ

១, ប្រើសាច់សុទ្ធមកលាងអោយបានស្អាត រួចទុកមួយអន្លើ អោយស្រក់ទឹក។​ ស្ពៃក្តោបអ្នកត្រូវហាន់អោយតូចៗ ដូចជាហាន់ស្ងោរ។ ផ្សិតអ្នកគួរប្រើផ្សិតដែកគោលស្រស់លាងទឹកអោយបានស្អាត។​ ខ្ញីអ្នកចិតសម្បកលាងទឹកអោយស្អាត រួចពុះជា២ ហាន់ជាបញ្ឆិតឬជាបណ្តោយទុកមួយអន្លើ។

២, ខ្ទឹមចិញ្ច្រាំអោយម៉ត់ដាក់បំពងអោយឈ្ញុញ បន្ទាប់មកដាក់សាច់ដែលបានលាងទុកនោះចូល ត្រូវឆាត្រឡប់អោយសព្វសាច់ ចាំចាក់ប្រេងខ្យងចូលចំនួន១ស្លាព្រាបាយ រួចបន្ថែមអំបិលកន្លះស្លាព្រាកាហ្វេ ប៊ីចេងកន្លះស្លាព្រាកាហ្វេ ស្ករមួយស្លាព្រាកាហ្វេ ម្រេចកន្លះស្លាបព្រាកាហ្វេ។

ដំណាក់កាលបន្ត អ្នកត្រូវបន្ថែមស្ពៃក្តោម ខ្ញី និង ផ្សិតឆាចូលគ្នាមួយស្រប៉ប រួចក៏ដួសដាក់ចានសិន​។​ បន្ថែមទឹកធម្មតាចំណុះកន្លះ២៥០មីលីលីត្រ (សមល្មម)ទុកអោយពុះ ទុកមួយអន្លើ។

៣, ដាក់ដាំទឹកអោយពុះផ្សេង រួចដាក់មីចូល រងចាំ៣នាទីបន្ទាប់មកស្រង់មីចេញទុកអោយស្រក់ទឹក។

៤,​ដួសទឹកស៊ុបដាក់ក្នុងចានកន្លះចាន រួចយកមីចូលដាក់ ជាមួយសាច់ដែលដួសទុកហើយក៏រោយស្លឹកខ្ទឹមពីលើជាការស្រេច អ្នកអាចបន្ថែមស៊ុតមាន់ឬទាបានតាមចំណូលចិត្ត៕