លោកអ្នកមានបញ្ហាស្បែកនៅរដូវរងារ មែនទេ? សាកល្បងតាមវិធីនេះទៅមើលៈ
លោកអ្នកមានបញ្ហាស្បែកនៅរដូវរងារ មែនទេ? សាកល្បងតាមវិធីនេះទៅមើលៈ

សុខភាព៖ ខ្យល់អាកាសអាប់អួរ​ស្អុះស្អាប់ សីតុណ្ហភាពទាប សន្សើមក្នុងបរិកាស ក៏ខ្សោះ ហើយបរិស្ថាននៅជុំវិញក៏ស្មុគ ដែលមកជាមួយរដូវរងានោះ អាចបង្កផលប៉ះពាល់មួយចំនួនទៅលើ ស្បែក បបូរមាត់ និង ផ្នែកផ្សេងៗទៀត នៃរាងកាយ។

វាអាចធ្វើអោយស្បែកអ្នកស្ងួត និង ប្រះស្រកា រួមទាំង បណ្តាលអោយសម្បុរ ស្បែកឡើងស្រអាប់ ប្រះបបូរមាត់ រមាស់ និង ផលរំខានដល់ស្បែក។ នៅក្នុងទំលាប់នៃការថែរក្សាស្បែកអោយស្រស់ស្អាត អ្នកចាំបាច់ត្រូវគិតគូរ អោយបានម៉ត់ចត់ ពីរបបអាហារដែលអ្នកកំពុងតែទទួលទាន ដើម្បីរក្សាបាននូវកោសិកាលូតលាស់ នៅរដូវរងា។

កត្តានេះ សំខាន់ខ្លាំងណាស់​ពីព្រោះរបបអាហារ វាអាចជួយការពារស្បែករបស់​ អ្នកប្រឆាំងនឹង​ ភាពស្ងួតនិងការបំផ្លាញពីកាំរស្មីស្វាយអុយត្រារបស់ព្រះអាទិត្យ កាត់បន្ថយភាពជ្រីវជ្រួញ និង សញ្ញាប៉ះពាល់ផ្សេងៗទៀត រួមជាមួយនឹងភាពលូតលាស់ថ្មីនៃកោសិកាស្បែកដ៏ភ្លឺរលោង។

ខាងក្រោមនេះ ជាក្រុមអាហារ ដែលអ្នកគួរជ្រើសរើស ដើម្បីជំរុញដល់ប្រព័ន្ធកោសិកាថ្មីរបស់ស្បែក៖

១, ប្រេងអូលីវ៖ ជាប្រភពដ៏ល្អសំរាប់សុខភាពស្បែក ជាពិសេស នៅកំឡុងពេលរដូវរងា ពេលដែលស្បែកចាប់ផ្តើមទៅជាស្ងួតប្រះស្រកា។ ដោយមានផ្ទុកនូវវីតាមីនអេ  អ៊ី រួមទាំងសាធាតុរ៉ែសំខាន់ៗ និងអាស៊ីតខ្លាញ់ធម្មជាតិដ៏ទៃទៀត ប្រេងអូលីវ ជួយបំពេញជាតិទឹកនៅក្នុងស្រទាប់ស្បែក ដែលធ្វើអោយភ្លឺថ្លានិងទន់រលោង។ លើសពីនេះ វាជួយទប់ស្កាត់បញ្ហាសើស្បែក ស្បែកឡើងជ្រួញ និង ឡើងក្រឡាប្រះ និង ការពារពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី។

ដំបូងអ្នកគ្រាន់តែ ងូតទឹក បន្ទាប់លាបប្រេងអូលីវឧណ្ហៗ នៅលើមុខ កែងដៃ ខ្នងដៃ និង ជង្គង់។ ធ្វើសរសៃថ្នមៗ ក្នុងពេល២ទៅ៣នាទី រួមមកក៏លាងសំអាតចេញ។ ហើយក៏ជូតខ្លួនអ្នកអោយស្ងួតពីជាតិប្រេង អ្នកនឹងបានឃើញប្រសិទ្ធិភាពដ៏គួរអោយភ្ញាក់ផ្អើល។

២, ផ្លែក្រូចថ្លុង៖ សំបូរដោយវីតាមីនស៊ី ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារស្បែកពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី។ វាថែមទាំងមានផ្ទុកសារធាតុ លីកូពីន ដែលជួយរក្សាស្បែកអោយភ្លឺរលោង។

ទទួលទានទឹកក្រូចថ្លុង អោយទៀងទាត់នៅរដូវរងារនេះ។ អ្នកអាចប្រើជាម៉ាសបិទមុខជាមួយក្រូចថ្លុង ម្តងក្នុងមួយសប្តាហ៏។ ច្របល់ទឹកក្រូចថ្លុងប្រហែលជា១ភាគ២ ទឹកឃ្មុំ១ស្លាបព្រាបាយ និង ម្សៅOatmeal  ១ភាគ២ពែង។ លេបវានៅលើមុខ រួចទុកជាអោយស្ងួត បន្ទាប់មកលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ក្រោយមក ស្បែកមុខអ្នកនឹងកាន់តែតឹងនិងភ្លឺថ្លា។

៣, ការ៉ុត៖ សំបូរដោយវីតាមីនអេ និង សារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗទៀត ដែលជួយរក្សាដល់សំណើមស្បែកអោយមានសុខភាពល្អ រស់រវើក និងលូតលាស់​។ ពួកវាក៏នៅជួយការពារពីបញ្ហាស្បែកដូចជា ជ្រីញជ្រួញជាដើម។ ក្រៅពីនោះ វានៅមានផ្ទុកជាតិ ប៉េតាការ៉ូទីន និង លីកូពីន ដែលជួយរក្សាស្បែកពីកំដៅយូវី។

វិធីល្អ ពិសារទឹកការ៉ុតមួយកែវជារៀងរាល់ថ្ងៃ ដើម្បីរក្សាជាតិទឹកក្នុងស្បែក នៅកំឡុងរដូវរងារ។ លើសពីនោះ អ្នកអាចធ្វើជាម៉ាសលាបមុខ ដោយមានលាយជាមួយ​ ទឹកការ៉ុត២ស្លាបព្រាបាយ ទឹកឃ្មុំនិងក្រែមទឹកដោះគោមួយស្លាបព្រាបាយ និង ប្រេងអូលីវ២ទៅ៣ដំណក់ចូលគ្នា។ បន្ទាប់ លាបនៅលើផ្ទៃមុខប្រមាណជា១០ទៅ១៥នាទី ចាំលាងជំរះចេញជាមួយទឹកត្រជាក់។ សាកល្បងធ្វើអោយបាន២ទៅ៣ដង ក្នុងមួយសប្តាហ៏ វានឹងធ្វើអោយស្បែកមុខអ្នកកាន់តែស្រស់ថ្លា ទន់ មានសំនើមនិង ភ្លឺរលោង៕