រង្វង់ភ្នែកឡើងខ្មៅមែនទេ? ឈប់កង្វល់ជាមួយបញ្ហានេះទៀតទៅ មើលនេះណែ!
រង្វង់ភ្នែកឡើងខ្មៅមែនទេ? ឈប់កង្វល់ជាមួយបញ្ហានេះទៀតទៅ មើលនេះណែ!

សុខភាព៖ វាជាពេលព្រឹកហើយ។ អ្នកក្រោកពីគេង ហើយក៏ដើរសំដៅទៅកញ្ចក់។ តើអ្នកមានឃើញអ្វីទេ ពេលអ្នកមើលមកខ្លួនឯង?

ហើយបើសិនជា ចំលើយឆ្លើយថា រង្វង់ភ្នែករបស់អ្នកឡើងខ្មៅ នោះហើយវាជា ផលយ៉ាប់យ៉ឺនសំរាប់អ្នក។

រង្វង់ភ្នែកខ្មៅអាចកើតឡើងបានគ្រប់ពេលវេលា ដោយសារតែ កត្តាផ្សេងៗដូចជា ឈឺភ្នែក ស្បែកស្ងួត យំយូរ ធ្វើការនៅពីមុខកុំព្យូទ័រយូរពេក តប់ប្រមល់តាម ផ្លូវកាយនិងចិត្ត គេងមិនគ្រប់គ្រាន់ ឬ ទទួលទានអាហារដែលមិនល្អដល់សុខភាព។ល។

តើអ្នកដែលមានកង្វល់ ក្នុងការបំបាត់ស្នាមខ្មៅទាំងនោះទេ?

កុំក្រៀមក្រំអី! នោះមិនមែនជាបញ្ហាទៀតទេ។ ហើយអ្នកក៏មិនចាំបាច់ទៅ ចំណាយប្រាក់អោយអស់ច្រើនណាស់ណាដែរ។

រង្វង់ភ្នែកខ្មៅ មិនមែនជាបញ្ហាស្បែកដ៏ធ្ងន់ធ្ងន់ឡើយ ក៏ប៉ុន្តែ វាអាចធ្វើអោយមនុស្សមើលទៅដូចជា អស់កំលាំង ទន់ខ្សោយ សុខភាពមិនល្អ និង ឆាប់ចាស់។

នៅពេលនេះ វិធីអាចបំបាត់ស្នាមទាំងនេះ ត្រូវបានរកឃើញហើយ ដោយអ្នកគ្រាន់តែព្យាបាលតាមបែបធម្មជាតិងាយស្រួលដូចខាងក្រោយ៖

១, ទឹកផ្កាកូឡាប៖ ជាឱសថដែលងាយរកបំផុតនៅជុំវិញផ្ទះរបស់អ្នក ដែលដាំផ្កា ឬ នៅតាមហាងលក់ផ្សេងៗ ជាពិសេស សំរាប់ពេលបន្ទាន់ដូចនេះ។ ទឹកផ្កាកូឡាប​គឺមានផ្ទុកទៅដោយសារធាតុដែលមិនគួរអោយជឿ ដែលជួយបំប៉នទៅដល់ស្បែក រួមទាំងជួយសំរួលដល់ត្របកភ្នែក។

ហើយអ្វីដែលអ្នកត្រូវធ្វើគឺ ជ្រលក់ទ្រនាប់ជួកទឹកធ្វើពីកប្បាស ក្នុងទឹកផ្កាកូឡាបអោយបាន២ទៅ៣នាទី បន្ទាប់មកក៏ស្អំនៅលើភ្នែកអ្នកទាំងសងខាង ដោយទុកក្នុងរយៈពេល១៥ទៅ២០នាទី។ ចូរធ្វើអោយពីរដងក្នុងជារៀងរាល់ថ្ងៃ  ក្នុងពេល២ទៅ៣សប្តាហ៏ ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់។

២, ប្រេងគ្រាប់អាល់ម៉ុង៖ អ្នកគ្រប់គ្នាបានដឹងហើយថា ប្រេងអាល់ម៉ុងល្អប៉ុណ្ណា ចំពោះសុខភាពសក់ ក៏ប៉ុន្តែ មានមនុស្សតិចតួចណាស់ ដែលបានដឹងពីគុណ ប្រយោជន៏ក្នុងការថែរក្សាស្បែក។ ប្រេងអាល់ម៉ុងគឺជា ទឹកផ្លែឈើសំរាប់ស្បែក។

សំរាប់រង្វង់ភ្នែកខ្មៅ អ្វីដែលអ្នករាល់គ្នាត្រូវធ្វើគឺ យកដៃអ្នកខ្វង់យកប្រេងមក ហើយក៏ម៉ាស្សាប្រេងថ្នមៗ នៅក្រោមភ្នែក នៅមុនពេលដែលអ្នកចូលគេង។ ទុកវាមួយយប់ សឹមព្រឹកឡើង ចាំលាងសំអាតចេញ។ អ្នកអាចធ្វើបែបនេះ រហូតដល់ស្នាមខ្មៅលែងមាន។

៣, ទឹកក្រូចឆ្មារ៖ ត្រូវបានគេស្គាល់ថា​មានរសជាតិ ដែលសំបូរដោយវីតាមីនស៊ីដ៏សំខាន់ និង អាចត្រូវបានប្រើប្រាស់ សំរាប់ធ្វើអោយស្បែកមានសភាពភ្លឺថ្លាដែរ។

ដើម្បីកម្ចាត់ស្នាមខ្មៅ ចូរប្រើដូចវិធីខាងលើ ដោយយកទ្រនាប់ទន់ជ្រលក់ចូលទឹកក្រូឆ្មារដែលទើបច្របាច់ហើយ មកស្អំក្រោមភ្នែក ទុកប្រមាណជា១០នាទី បន្ទាប់មកក៏លាងចេញ។ បើសិនប្រើហើយ ផ្តល់ផលមិនល្អ ឆាប់ប្តូរវិញ។

៤, ដំឡូងបារាំង៖ ដូចជាក្រូចឆ្មារដែរ ជួយអោយស្បែកភ្លឺថ្លា និង បន្ថយការហើម នៅជុំវិញភ្នែក។ ចូរប្រើវិធីខាងលើ ដោយអនុវត្តន៏ពី២ទៅ៣ដងជាប្រចាំ ក្នុងសប្តាហ៏មិនកំណត់។

៥, ផ្លែត្រសក់៖ ឧស្សាហ៏យកផ្លែត្រសក់មកចិតជាសំណិតស្តើងៗ រួចក៏មកបិទនៅលើរង្វង់ភ្នែក អោយបាន១០នាទី។ ចូរធ្វើជាញឹកញ៉យ ដើម្បីបានប្រសិទ្ធិភាពល្អ៕